រន្ទះបាញ់សត្វគោងាប់អស់១១ក្បាល ខណៈមេឃកំពុងភ្លៀងរលឹម នៅស្រុកសង្កែ

110

 

(បាត់ដំបង) បាតុភូតភ្លៀងរលឹមលាយឡំជាមួយផ្គររន្ទះបានបាញ់បណ្តាលអោយសត្វគោ ១១ក្បាលស្លាប់រាលពេញវាលស្រែ។

សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍អភូតហេតុរន្ទះបាញ់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង០៩និង៣០នាទីព្រឹក នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១នៅចំណុចវាលប្រគោលអង់តែនទូរស័ព្ទដូនប្រេ ស្ថិតក្នុងក្រុមទី១៦ ភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ។

ប្រភពបន្តថាចំពោះករណីរន្ទះបាញ់កើតឡើងខាងលើនេះដែរបណ្តាលអោយងាប់សត្វគោអ្នកស្រុកអស់ចំនួន ១១ក្បាល ក្នុងពេលតែមួយខណៈដែលពួកគាត់ប្រដេញអោយស៊ីស្មៅជុំគ្នានៅចំណុចខាងលើ ដែលម្ចាស់/ទី០១-ឈ្មោះ ម៉ៅ រឿត ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិបឹងទឹម ស្លាប់អស់ចំនួន០៤ក្បាល ក្នុងនោះមេ០៣ក្បាល /ទី២-ឈ្មោះ ម៉ៅ រ័ត្ន ភេទប្រុស អាយុ ៣៣ឆ្នាំ រស់នៅភូមិបឹងទឹម ស្លាប់អស់ចំនួន០២ក្បាល ក្នុងនោះមេ ០១ក្បាល /ទី៣-ឈ្មោះ ម៉ៅ ណា ភេទស្រី អាយុ ៣២ឆ្នាំ រស់នៅភូមិបឹងទឹម ស្លាប់អស់ចំនួន០២ក្បាល(មេ) /ទី៤-ឈ្មោះ ម៉ៅ រុន ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិបឹងទឹម ស្លាប់អស់ ០១ក្បាល(មេ) /ទី៥-ឈ្មោះ ម៉ៅ រះ ភេទប្រុស អាយុ ២៩ឆ្នាំ រស់នៅភូមិបឹងទឹម ស្លាប់អស់ចំនួន០២ក្បាល(មេ)៕ដោយ ភ្នំខៀវ