ឆក់នៅខណ្ឌពោធិ៍សែនជ័យ រត់ទៅជាប់ខ្នោះនៅខណ្ឌសែនសុខ ដកហូតបានម៉ូតូ៤គ្រឿង

155

 

ភ្នំពេញ: ជនសង្ស័យមួយក្រុមបានចេញធ្វេីសកម្មភាពឆក់ទ្រព្យសម្បត្តិប្រជាពលរដ្ឋតាមដងផ្លូវទាំងព្រឹកក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យហេីយព្យាយាមគេចខ្លួនរហូតទៅដល់មូលដ្ឋានខណ្ឌសែនសុខត្រូវបានកម្លាំងសមត្ថកិច្ចដេញឃាត់ខ្លួនបានម្នាក់ និងដកហូតម៉ូតូចំនួន៤គ្រឿងដោយឡែកបក្ខពួកផ្សេងទៀតកំពុងគេចខ្លួន ។

ហេតុការណ៍ នេះបានកេីតឡេីងកាលពីវេលា ម៉ោង ៩ និង ៤៥ នាទីព្រឹកនៅចំណុចផ្លូវបេតុងបណ្តោយផ្លូវតាំងកសាង ភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ។

ជនសង្ស័យឃាត់ខ្លួនមានឈ្មោះ សំ បុណ្យ ពុធ្ធិជ័យ អាយុ១៨ឆ្នាំ មុខរបរមិនពិត ស្នាក់ផ្ទះជួល ភូមិក្រាំងអង្ក្រង សង្កាត់ក្រំាងធ្នង់ខណ្ឌសែនសុខ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកេីតហេតុជនសង្ស័យ ២នាក់ ជិះម៉ូតូហុងដាឌ្រីមទាំង២គ្រឿង ចេញធ្វេីសកម្មភាព ឆក់ទូរស័ព្ទ ពីស្ត្រីម្នាក់នៅផ្លូវបេតុងមុខវត្តតាំងកសាង ភូមិចំការឪឡឹក២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ហេីយព្យាយាមគេចខ្លួនតែត្រូវសមត្ថកិច្ចដេញឃាត់ខ្លួនបានម្នាក់ភ្លាមៗ ។

សមត្ថកិច្ចបន្តថា បន្ទាប់មកកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យក៏សហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌសែនសុខចុះទៅបង្ក្រាបជនសង្ស័យតែដោយសារពួកគេដឹងខ្លួនទាន់គេចខ្លួនអស់និងរកឃេីញម៉ូតូចំនួន២គ្រឿងដែលជនសង្ស័យបានបន្សល់ទុកម៉ូតូ២គ្រឿង មួយគ្រឿងហុដាឌ្រីមនិងមួយគ្រឿងទៀតម៉ាក និចធូ ពណ៌ស ។

បច្ចុប្បន្នមានកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យបានប្រមូលវត្ថុតាងរួមទាំងជនសង្ស័យម្នាក់ដែលឃាត់បានយកមកសួរនាំនៅផ្នែកជំនាញ នៃអធិការរងនគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីកសាងសំណុំរឿងនិងតាមវែករកមុខសញ្ញាដែលនៅសេសសល់មកផ្តន្ទាទោសអោយខានតែបាន៕ដោយ កុសល់