(បាត់ដំបង!)ជំនន់ស្ទឹងសង្កែរយៈពេលបីថ្ងៃ គិតចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២១ នេះ បានបង្កផលប៉ះពាល់ដល់លំនៅឋានប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងស្ទឹងសង្កែ ចំនួន០៦សង្កាត់ ស្ថិតក្នុងក្រុងបាត់ដំបងសរុបស្មើ ១០៧៤ខ្នងផ្ទះ។
យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានបង្ហាញថា សង្កាត់ដែលរងផលប៉ះពាល់ដោយជំនន់ទឹកស្ទឹងសង្កែក្នុងនោះមាន!
/-១. សង្កាត់វត្តគរ មាន០៣ភូមិ សរុប ១៨៤ខ្នងផ្ទះ រងគ្រោះធ្ងន់ធ្ងរ ៣១ខ្នងផ្ទះ និងរងគ្រោះស្រាល ១៥៣ ខ្នងផ្ទះ
/-២. សង្កាត់ស្វាយប៉ោ មាន០២ ភូមិ សរុប ២៧ខ្នងផ្ទះ រងគ្រោះធ្ងន់ធ្ងរ០៥ខ្នងផ្ទះ និងរងគ្រោះស្រាល ២២ខ្នងផ្ទះ
/-៣. សង្កាត់ចំការសំរោង មាន០២ ភូមិ សរុប ៧៥ខ្នងផ្ទះ រងគ្រោះធ្ងន់ធ្ងរ ៥៥ខ្នងផ្ទះ និងរងគ្រោះស្រាល ២០ខ្នងផ្ទះ
/-៤. សង្កាត់រតនៈ មាន០៤ភូមិ សរុប ១៤០ខ្នងផ្ទះ រងគ្រោះធ្ងន់ធ្ងរ ៨៩ខ្នងផ្ទះ និងរងគ្រោះស្រាល ៥១ ខ្នងផ្ទះ
/-៥. សង្កាត់ស្លាកែត មាន០២ភូមិ សរុប ៤៩៨ខ្នងផ្ទះ រងគ្រោះធ្ងន់ធ្ងរ ៤៨៧ខ្នងផ្ទះ និងរងគ្រោះស្រាល ១១ខ្នងផ្ទះ
/-៦. សង្កាត់ក្តុលដូនទាវ មាន០៣ភូមិ សរុប ១៥០ខ្នងផ្ទះ រងគ្រោះធ្ងន់ធ្ងរ ៥៩ខ្នងផ្ទះ និងរងគ្រោះស្រាល ៩១ខ្នងផ្ទះ។
ដែលសរុបទាំង០៦សង្កាត់ ស្មើចំនួន ១០៧៤ខ្នងផ្ទះ លិចធ្ងន់ធ្ងរ ចំនួន៧២៦ខ្នងផ្ទះ និងលិចស្រាលចំនួន៣៤៨ ខ្នងផ្ទះ ប៉ុន្តែមិនបណ្តាលឲ្យរបួស ឬ ស្លាប់ ដល់មនុស្ស ឬ សត្វឡើយ ។
គួរបញ្ជាក់ថា! ជំនន់ទឹកស្ទឹងសង្កែ ក្រៅពីប៉ះពាល់ដល់លំនៅឋានប្រជាពលរដ្ឋក្នុងនោះក៏បាន ធ្វើអោយប៉ះពាល់លិចលង់ផ្លូវជាច្រើនខ្សែក្នុងក្រុងនិងក្រៅក្រុងផងដែរ៕ដោយ ភ្នំខៀវ