ពិធីគោរពព្រះវិញាណក្ខន្ធ ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ”ព្រះបរមរតនកោដ្ឋ”គម្រប់ខួប ៩ឆ្នាំ

114

ខេត្តព្រះសីហនុ÷នាព្រឹកថ្ងៃសុក្រ ៩ កើត ខែអស្សុជ ឆ្នាំឆ្លូវត្រីស័ក ពុទ្ធសករាជ ២៥៦៥
ត្រូវនឹងថ្ងៃទី១៥ ខែតុលាឆ្នាំ២០២១ ឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាល ខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីរាជការក្នុងសាលាខេត្តព្រះសីហនុ ដោយរួមជាមួយមន្ត្រីរាជការ កងកម្លាំងទាំងបី បានរៀបចំគោរពពិធីធ្វើឡើងនៅព្រឹកថ្ងៃសុក្រ ៩កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១។

ហើយការរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ដោយយោងតាមអនុក្រឹត្យលេខ ១៣១អនក្រ-បក ចុះថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ស្តីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២១ ផែនការណែនាំលេខ ០៩/២០២១ គជបក ចុះថ្ងៃទី៩ ខែសីហា ឆ្នាំ២០២១ របស់គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្តរជាតិ ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ហើយព្រះអង្គប្រសូតនៅថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំច ចត្វាស័ក ព.ស.២៤៦៥ ត្រូវនឹងថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩២២ ដោយព្រះអង្គបានយាងចូលព្រះទិវង្គតនៅថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស.២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ ក្នុងព្រះជន្មាយុ ៩០ព្រះវស្សា ដោយទទួលព្រះបរមបច្ឆាមរណនាម ព្រះបរមរតនកោដ្ឋ។

ហើយក្នុងឆ្នាំនេះរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន រដ្ឋបាលរាជធានី/ខេត្ត និងប្រជាពលរដ្ឋ ទូទាំងប្រទេសនឹងរៀបចំ
ពិធីគោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបរមរតនកោដ្ឋ គម្រប់ខួប៩ឆ្នាំ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ដើម្បីតបស្នងព្រះមហាករុណាទិគុណ និងព្រហ្មវិហារធម៌ដ៏ថ្លៃថ្លា ឧត្តុង្គឧត្តម វិសេសវិសាលរបស់ព្រះអង្គ
ដែលបានលះបង់ព្រះកាយពល ព្រះបញ្ញាញាណ ក្នុងព្រះរាជសកម្មភាព ដើម្បីបុព្វហេតុឯករាជ្យជាតិ បូរណភាពទឹកដី
ផ្សះផ្សាជាតិ បង្រួបបង្រួមជាតិ និងអភិវឌ្ឍន៍លើគ្រប់វិស័យ រដ្ឋបាលខេត្តព្រះសីហនុ ដោយសូមធ្វើការណែនាំដូចតទៅ៖
១-គ្រប់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ត្រូវរៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណា
(ព្រះបរមរតនកោដ្ឋ ដោយបំភ្លឺភ្លើងពណ៌ លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រ បដាពាក្យស្លោកព្រមទាំងណែនាំដល់បណ្តាក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រឹះស្ថានសាធារណៈ សាលារៀន និងបំផុសប្រជាពលរដ្ឋ ឱ្យលើកទង់ជាតិគ្រប់គេហដ្ឋាន។
២-មន្ទីរធម្មការ និងសាសនាខេត្តត្រូវផ្សព្វផ្សាយដល់គ្រប់វត្តអារាម មណ្ឌលវិបស្សនា អាស្រម ព្រះពុទ្ធ
សាសនា ពាហិរសាសនា រៀបចំពិធីឧទ្ទិសថ្វាយព្រះរាជកុសលដល់ព្រះវិញ្ញាណក្ខន្ធ ព្រះករុណា(ព្រះបរមរតនកោដ្ឋ)ទៅតាមប្រពៃណី សាសនា ដោយត្រូវអនុវត្តនូវវិធានការការពារនានារបស់ក្រសួងសុខាភិបាល គឺត្រូវពាក់ម៉ាស ធ្វើការវាស់កម្ដៅ រក្សាអនាម័យលាងដៃជាមួយសាប៊ូ ឬអាល់កុល ជែល និងរក្សាគម្លាតសុវត្ថិភាពសង្គម-បុគ្គល ព្រមទាំងរៀបចំតាំងព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណា ព្រះបរមរតនកោដ្ឋ។
៣-មន្ទីរព័ត៌មានខេត្ត សហការផ្សព្វផ្សាយពិធីគោរពព្រវិញ្ញាណក្ខន្ធ ព្រះករុណា(ព្រះបរមរតន
កោដ្ឋ)គម្រប់ខួប ៩ឆ្នាំ ឱ្យបានទូលំទូលាយតាមវិទ្យុ ទូរទស្សន៍ជាតិ ឯកជន និងចាក់ផ្សាយអំពីព្រះរាជជីវប្រវត្តិព្រះរាជសកម្មភាព និងស្នាព្រះហស្តរបស់ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតចំពោះ ជាតិ សាសនា និងប្រជារាស្ត្រ។
៤-មន្ទីរសុខាភិបាលខេត្តុ ត្រូវចាត់គ្រូពេទ្យរថយន្តគិលានសង្គ្រោះ ត្រៀមថ្នាំសង្កូវ និងសម្ភារ បរិក្ខាបម្រើដល់វិធានការប្រយុទ្ធទប់ស្កាត់ និងជំងឺកូវីដ-១៩ ជូនដល់សាធារណៈជន ដែលអញ្ជើញមកដុតធូប គោរពព្រះវិញ្ញាណក្ខន្ធ ព្រះករុណា(ព្រះបរមរតនកោដ្ឋ)នៅបរិវេណមុខសាលាខេត្តព្រះសីហនុ និងភ្ញៀវទេសចរដែលមកកម្សាន្ត
នៅក្នុងខេត្តព្រះសីហនុ ។
៥-ស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត និងតំបន់ប្រតិបត្តិការសឹករងព្រះ
សីហនុ ត្រូវចូលរួមសហការ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ និងធានាសុវត្ថិភាព ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកសម្រាកកម្សាន្ត នៅខេត្តព្រះសីហនុ ក្នុងថ្ងៃបុណ្យឈប់សម្រាកនាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២១ ឱ្យបានល្អប្រសើរ ហើយជាមួយគ្នានោះត្រូវពង្រឹងការអនុវត្តវិធានរដ្ឋបាល និងវិធានការសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ជាពិសេសវិធានការ(៣.ការពារ)(៣.កុំ)របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យបានខ្ជាប់ខ្ជួន។

ហើយក្នុងនោះផងដែររដ្ឋបាលខេត្តព្រះសីហនុ សង្ឃឹមថាថ្នាក់ដឹកនាំគ្រប់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ នឹងចាត់
តាំងអនុវត្តតាមស្មារតីនៃសេចក្តីណែនាំនេះឱ្យបានម៉ឺងម៉ាត់ និងសម្រេចបានលទ្ធផលល្អប្រសើរ ស្របតាមប្រពៃណីជាតិដ៏រុងរឿង៕ដោយ វ៉ាន់នី