ស្ត្រីវ័យក្មេងម្នាក់ សង្ស័យមានវិបត្តិក្នុងគ្រួសារបានសម្រេចចិត្តធ្វើអត្តឃាតដោយចងកសម្លាប់ខ្លួន ទាំងដែលទើបសម្រាលកូនបាន ២០ថ្ងៃ ។
ករណីធ្វើអត្តឃាតដោយចងកស្លាប់នេះបានកើតឡើងនៅវេលាម៉ោងប្រមាណ ១២និង០០នាទី ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ ២០២១ នៅចំណុចបន្ទប់ជួល ស្ថិតនៅក្នុងក្រុមទី០៤ ភូមិកាប់គោថ្មី សង្កាត់អូរចារ ក្រុងបាត់ដំបង ។
ប្រភពពីម្តាយជនរងគ្រោះបានអះអាងថា÷ កូនស្រីរបស់លោកស្រីបានចុះចេញពីផ្ទះយូរមកហើយដើម្បីរួមរស់ជាមួយប្តី សូម្បីតែទៅរស់នៅទីកន្លែងណាក៏គាត់ ព្រមទាំងប្តីមិនបានដឹងដែរ ហើយចៅទើបនឹងកើតក៏គាត់មិនបានដឹងថាប្រុសឬស្រីផង លុះបានដឹងដំណឹងកូនជាអកុសលបានស្លាប់បាត់ទៅហើយ។
ជនរងគ្រោះមានឈ្មោះ ស៊ុន លីអ៊ាង ភេទស្រី អាយុ ២៥ឆ្នាំ មានស្រុកកំណើតនៅក្នុងភូមិខ្សាច់ពោយ សង្កាត់វត្តគរ ក្រុងបាត់ដំបង បានចុះចេញពីផ្ទះរយ:ពេល ២ឆ្នាំមកហើយ ដោយជួលផ្ទះរស់នៅជាមួយប្តីនៅក្នុងភូមិ-ឃុំកើតហេតុខាងលើទាំងឳពុកម្តាយនិងក្រុមគ្រួសារមិនពេញចិត្ត អាចដោយសារភាពមិនចុះសម្រុងនិងមិនពេញចិត្តនេះហើយដែលជាហេតុផលបណ្តាលឲ្យជនរងគ្រោះសម្រេចចិត្តគិតខ្លី
បានយកខ្សែនីឡុងចងកសម្លាប់ខ្លួនជាប់ទៅនឹងចង្រឹងបង្អួចបន្ទប់ជួលចោលកូនង៉ាទើបមានអាយុ ២០ថ្ងៃ។
ក្រោយកើតហេតុនគរបាលជំនាញបានចុះដល់ទីតាំងកើតហេតុរួចពិនិត្យធ្វើកោសល្យវិច្ច័យបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារធ្វើអត្តឃាតចងកស្លាប់ព្រោះតែវិបត្តិផ្លូវចិត្ត៕ដោយ ភ្នំខៀវ